ឯកឧត្តម លី សារី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅក្រុងបូកគោ
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលមានការចូលរួមពីសំណាក់ អ៉ីម៉ាំខេត្ត ចៅសង្កាត់ និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥